ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo F9 ត្រូវទម្លាយហើយ!

បន្ទាប់ពីការទម្លាយនូវរូបភាពជាច្រើនសន្លឹករួចមករបស់ស្មាតហ្វូន Oppo F9 ពេលនេះយើងទទួលបាននូវលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូននេះមុនថ្ងៃប្រកាសបង្ហាញជាផ្លូវការនោះ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

image

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះត្រូវគេដឹងថានឹងមានអេក្រង់ទំហំ 6.3-inch notched IPS display ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2280 pixels ជាមួយនឹងកម្រិតពន្លឺ 450 nits ។ បន្ទះឈីបរបស់វាគឺ MediaTek Helio P60 ភ្ជាប់ជាមួយរ៉េមទំហំ 4GB ឬ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ផងដែរ។ ស្មាតហ្វូននេះមាន microSD ដែលប្រើប្រាស់ទំហំដល់ទៅ 256GB ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនឹងមានទំហំ 16MP ជាមួយនឹង f/1.85 aperture និងកាមេរ៉ាមួយទៀតទំហំ 2MP និងកាមេរ៉ាខាងមុខទំហំ 25MP ជាមួយនឹងមុខងារ f/2.0 aperture ។ វាប្រើប្រាស់នូវ ColorOS 5.2 នៅលើ Android 8.1 Oreo OS និងមានថាមពលថ្ម 3,500 mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធ Oppo&#039s VOOC charging ជាមួយនឹងការបញ្ចូលថ្ម ៥ នាទីនិយាយបាន ២ ម៉ោង៕