ព័ត៌មាន

​កំពូល​ស្មាតហ្វូន OPPO Find X ប៉ាវ​បាន​ទី​ផ្សារ​យ៉ាង​ក្រាស់​ក្រែលក្នុងប្រទេសកម្ពុជា!

កំពូល​ស្មាតហ្វូនដ៏ឆ្លាត​វៃ​ OPPO Find X របស់​ OPPO បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ទើប​តែលេច​មុខ​ជា​ផ្លូវ​ការ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅថ្ងៃទី៥ ​ខែសីហានេះ តែOPPO Find X  បាន​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​​ និង​ភាព​ទាក់​ទាញ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សង្កេត​ឃើញ​ថា ចំនួន​លក់​ចេញ​មាន​ការ​កើន​ជា​លំដាប់​ លើស​ពី​កា​រំពឹង​ទុក​របស់​ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។

 image

​ដូច​ពាក្យ​ដែល​គេ​ធ្លាប់​បាន​និយាយ​អីចឹង! របស់​ដែល​មើល​ឃើញ​លើ​អ៊ីនធឺណិត​ជា​ច្រើន​រយ​ដង មិន​ស្មើ​នឹង​បាន​កាន់​ក្នុង​ដៃ​ដោយ​ផ្ទាល់​ម្ដង​ឡើយ។ ពេល​ដែល​អ្នក​កាន់​ OPPO Find X ក្នុង​ដៃ អ្នក​​នឹង​មាន​អារម្មណ៍​ហាក់​បី​ដូច​ជា​កាន់​គ្រាប់​ពេជ្រ​ខៀវ​ដ៏ធំ​មួយ​នៅ​ក្នុងដៃ​អីចឹង ព្រោះ​ថា​រូបរាង​របស់​ទូរសព្ទ​កំពូល​មួយ​នេះ រចនា​​ឡើង​យ៉ាង​ប្រណិត ពន្លឺ​ចែង​ចាំង​ស្ទើរ​គ្រប់​ជ្រុង​នៃ​ទូរសព្ទ។ នេះ​ជា​ចំណុច​ទាក់​ភ្នែក​មួយ​ដែល​ទូរសព្ទ​ដទៃ​ទៀត មិន​ទាន់​មាន​ដូច​នៅ​ឡើយ​ទេ គិត​ត្រឹម​ផ្នែក​រចនា​នៃ​រូបរាង។

image

ចំណុច​ពិសេស​របស់​កំពូល​ស្មាតហ្វូន​ចុងក្រោយ​នេះ​មាន​ត្រង់​ផ្ទៃ​អេក្រង់​ពេញ រួម​ជា​មួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន។ Find X ក៏​នឹង​ប្រែក្លាយ​ជា​ស្មាតហ្វូន​រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 20MP+16MP។

image

Find X មាន​ថាមពល​ថ្ម ៣៧៣០ mAh។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤ អ៊ីញ ប្រភេទ AMOLED។ ទូរសព្ទ​ដែល​បញ្ជាក់​ពី​ភាព​ទាន់​សម័យ​របស់​អ្នក​មួយ​នេះ មាន​ ២ ពណ៌គឺBordeaux Red និង​Glacier Blue ហើយ​​ត្រូវបានលក់ក្នុងតម្លៃ៨៩៩ដុល្លានៅទីផ្សារប្រទេសកម្ពុជា៕