ព័ត៌មាន

Samsung Galaxy Home: Smart Speaker ប្រើប្រាស់ជំនួយការ Bixby ដ៏អស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវព័ត៌មានលម្អិតរបស់ Smart Speaker ។ នេះគឺជា Samsung Galaxy Home ហើយវានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung Developer Conference ដែលគ្រោងនឹងធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខនេះ។

image

Speaker នេះមានគោលដៅក្នុងការវាយប្រកួតប្រជែងជាមួយនឹង HomePod របស់ក្រុមហ៊ុន Apple និង Echos របស់ Amazon រួមជាមួយនឹង Google Homes ផងដែរ។ Speakers នេះប្រើប្រាស់នូវកាសស្តាប់ AKG ថែមទៀតសម្រាប់ធ្វើការស្តាប់តន្រ្តី។ ក្រុមហ៊ុន Samsung ក៏ប្រកាសអំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Spotify ក្នុងការប្រើប្រាស់នូវមុខងារ music streaming សម្រាប់ Galaxy Home ផងដែរ។

image

Speakers នេះមានការប្រើប្រាស់ជាមួយនឹង 8mics ។ Galaxy Home ប្រើប្រាស់នូវមុខងារមួយហៅថា SoundSteer សម្រាប់ធ្វើការបំពងសំឡេងថែមទៀត។ វាប្រើប្រាស់នូវ Bixby សម្រាប់ធ្វើការគ្រប់គ្រងទៅលើឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះផងដែរ។ Smart Speaker នេះនៅមិនទាន់បញ្ជាក់តម្លៃនៅឡើយទេ៕