ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note9 បង្ហាញខ្លួនជាមួយនឹងប៊ិក S Pen មុខងារថ្មី ថាមពលថ្មធំជាងមុន និងអេក្រង់ធំជាងមុន

នៅទីបំផុត ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy Note9 បង្ហាញខ្លួនជាផ្លូវការហើយ។ ស្មាតហ្វូននេះមានការ Update កាន់តែអស្ចារ្យបើធៀបជាមួយនឹងស្មាតហ្វូន​ Galaxy Note8 ។ ស្មាតហ្វូន Samsung Galaxy Note9 មានអេក្រង់ទំហំ 6.4-inch ដែលធំជាងជំនាន់មុនដល់ទៅ ២០%​និងថាមពលថ្ម 4,000mAh ។

 image

នេះគឺជាអេក្រង់ធំបំផុតដែលមិនធ្លាប់មានពីមុនមកទេសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ អេក្រង់នេះមានទំហំ 6.4-inch ដែលមានទំហំធំជាងម៉ូដែល Galaxy Note8 ចំនួន 0.1-inch ដែលមានកម្រិតភាពច្បាស់ 1440x2960px ។ ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ប្រភេទ Super AMOLED ដែលទ្រទ្រង់មុខងារ HDR10 និង Always On Display ផងដែរ។

image

ស្មាតហ្វូនដ៏ប្រណិតនេះមិនមានការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ display fingerprint scanner នោះទេ ប៉ុន្តែវាមានការផ្លាស់ប្តូរប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ា 12MP dual-aperture f/1.5-2.4 wide និង 12MP f/2.4 telephoto ដែលមានការប្រើប្រាស់ជាមួយឹនងមុខងារ Intelligent Camera ថ្មីបំផុតសម្រាប់ធ្វើការថតរូបភាព។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP f/1.7 ។

ស្មាតហ្វូន Samsung Galaxy S9/S9+ នេះប្រើប្រាស់នូវបន្ទះឈីប Exynos 9810 Octa និងប្រព័ន្ធសំលេង stereo speakers ផងដែរ។​ស្មាតហ្វូន Galaxy Note9 ប្រើប្រាស់នូវ IP68 និង S Pen ។ Galaxy Note9 មានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ សម្រាប់រ៉េមទំហំ 8GB មានម៉េមូរីទំហំ 512GB ។ ស្មាតហ្វូន Samsung Galaxy Note9 មានពណ៌ Ocean Blue, Midnight Black, Lavender Purple និង Metallic Copper សម្រាប់ជ្រើសរើស៕