ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note9 ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែសីហាខាងមុខនេះ។ សម្រាប់ការកម្មង់ទិញមុនគឺចាប់ពីថ្ងៃនេះហើយ!
សហរដ្ឋអាមេរិក
Galaxy Note9 មានម៉េមូរីទំហំ 128GB និងរ៉េមទំហំ 6GB មានតម្លៃ $999 ខណៈពេលដែលទំហំ 512GB និងរ៉េមទំហំ 8GB មានតម្លៃ $1,250 ។ សម្រាប់សហរដ្ឋអាមេរិកគឺមានពណ៌ Ocean Blue និង Lavender Purple ។
ស្មាតហ្វូនស៊េរីថ្មីនេះអាចរកទិញបាននៅក្រុមហ៊ុន A&T, Verizon, T-Mobile, Sprint, US Cellularនិង Xfinity ។ លោកអ្នកក៏អាចទិញបាននៅក្នុងវេបសាយ Samsung.com និងហាងលក់រាយជាច្រើនទៀតដូចជា Amazon, Best Buy, Costco, Walmart, Target, Sam’s Club និង Straight Talk Wireless ផងដែរ។
សម្រាប់ការកម្មង់ទិញមុនចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខាងមុខនេះ អ្នកនឹងទទួលបាននូវកាដូជាច្រើនដូចជា AKG noise canceling headphones ($300) ឬ 15,000 Fortnite V-Bucks ៕