ព័ត៌មាន

កំណត់ត្រាថ្មីនៃអច្ឆរិយភាព Samsung Galaxy Note9 អាចកម្មង់បាននៅថ្ងៃនេះហើយជាមួយនឹងកាដូជាច្រើនសន្ធឹកសន្ធាប់

ពេលវេលាដែលអតិថិជន ទន្ទឹងរង់ចាំបានមកដល់ហើយ!!!

ក្រោយពីធ្វើការប្រកាសវត្តមានជាផ្លូវការមិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ ក្រុមហ៊ុនសាមសុង បានប្រកាស ឲ្យទទួល ការកុម្មង់ទុកមុន(Pre-Order) នូវកំពូលស្មាតហ្វូនដ៏អស្ចារ្យសេរី N  ចុងក្រោយនេះចាប់ពីថ្ងៃទី 11  ដល់ថ្ងៃទី 21 ខែសីហា ឆ្នាំ2018 ជាមួយការផ្តល់ជូននូវកាដូពិសេសជាច្រើនដូចជា  កាស  Samsung  U-FLEX  មួយដ៏កាលីប ដែលមានតម្លៃ $59  , លេខពិសេសរបស់Smart ដែលមានតម្លៃ129 ដុល្លារ ជាមួយកញ្ចប់ស្មាតធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេល 52 អាទិត្យ, ស្រោមLED ដ៏ស្រស់ស្អាតមួយដែលមានតម្លៃ 69 ដុល្លារនិងឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ(Wireless Charger ) មួយដ៏ទាន់សម័យដែលមានតម្លៃ 65 ដុល្លារលើសពីនេះទៅទៀតលោកអ្នកអាច រីករាយជាមួយការបង់រំលោះដោយគ្មានការប្រាក់សម្រាប់រយៈពេល៦ខែ(បង់មុន20%) ហើយសម្រាប់តម្លៃនៅក្នុងពេលPre-Order គឺ 929 ដុល្លារជាមួយជម្រើសបីពណ៌សម្រាប់ប្រទេសកម្ពុជាគឺពណ៌ខ្មៅ , ពណ៌ខៀវ និងពណ៌ទង់ដែង។

 image

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ “PRE-ORDER HERE” ដែលចាប់ផ្តើមទទួលកម្ម៉ង់ចាប់ពីថ្ងៃទី 11 ដល់ 21 សីហានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។

ដូច្នេះសូមប្រញាប់ឡើង! ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ និងទន្ទឹងរង់ចាំ Galaxy NOTE 9  ទាំងអស់ សូមប្រញាប់ស្វែងរក ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ណាមួយដែលមានស្លាកសំគាល់ “PRE-ORDER HERE” ដើម្បីកម្ម៉ង់ទិញឥឡូវនេះ! កុំឲ្យឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ!

 image

តោះមកមើលពី លក្ខណសម្បត្តិដ៏លេចធ្លោរបស់ Samsung Galaxy Note9 ដូចខាងក្រោម៖

ភាពច្នៃប្រឌិតនៃរចនាបថ (Design Innovation)

Samsung Galaxy Note 9 មានទំហំអេក្រង់ 6.4 អ៊ីង ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។

 image

កាមេរ៉ាកម្រិតអាជីព  (Camera)

Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ។សម្រាប់ មុខងារថតរូបពិសេសដូចជា Live Focus វាអាចឲ្យអ្នកធ្វើការគ្រប់គ្រងនួវ ជម្រៅរូបភាព ដែលអាចឲ្យយើងអាចកែសម្រួលរូបភាព ដែលជា Background ទៅព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពីអ្នកបានថតរូប ហើយមួយគ្រាប់ទៀតគឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបានកាន់តែប្រសើរជាងមុន។

កម្មវិធី និង លក្ខណៈពិសេសដែលភ្ជាប់ជាមួយ Galaxy Note 9(Galaxy of Features and Services)

–  អាវក្រោះការពារធូលី និងទឹក  ៖ Galaxy Note 9 ភ្ជាប់ជាមួយប្រព័ន្ធការពារទឹក និងធូលីនៅលើ ទូរស័ព្ទ និងនៅលើប៊ិច S-Pen ដែលមានន័យថា យើងអាចប្រើប្រាស់ S-Pen សម្រាប់សរសេរទោះបីស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ក៏ដោយ។

–  Note9 មានបំពាក់សេនសឺលើ កាមេរ៉ាខាងមុខនិងមានប្រើប្រាស់ មុខងារដោះសោ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ

–  សម្ថភាពគ្មានដែនកំណត់៖ ជាមួយ RAM 6GB មេម៉ូរីទំហំ128 GB ដែលអាចឲ្យអ្នកលេងហ្គេម និងធ្វើការងារច្រើនមុខក្នុងពេលតែមួយនិងអាចបន្ថែមមេម៉ូរីកាតmicro SD បានរហូតដល់512GBដោយមិនបាច់បារម្មណ៏ពីការឆាប់ពេញនោះទេ។

–  បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Noteមុនៗបន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAhនិងមានថាមពលរហូតដល់ ៤ ០០០mAh កាន់ថ្មបាន ១ ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ ២៥ ម៉ោង ដែលនេះជាប្រយោជន៍សំខាន់ជួយឲ្យអ្នករីករាយបានយូរដោយគ្មានការរំខាន។

 ប៊ិក S-Pen កាន់តែទាក់ទាញ

image

កាន់តែពិសេសជាងនេះទៀតនោះគឺប៊ិក S-Pen នៅលើ Galaxy Note9មានលក្ខណៈវិវត្តន៍ជាងមុន ដែលអាចឲ្យអ្នក គូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និង មុខងារបកប្រែភាសាអក្សរនៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ S-Penនេះបំពាក់នៅBluetooth ដែលអាចឲ្យS-Penជា Remote control សម្រាប់បញ្ជា Slide , ជាឧបករណ៏បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕