ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo Find X Lamborghini Edition លក់ដាច់អស់ស្តុកត្រឹម ៤ វិនាទី

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo​ ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Find X ដែលទ្រទ្រង់នូវបច្ចេកវិទ្យា VOOC charging និងម៉ូដែលពិសេស 256GB និងបច្ចេកវិទ្យា Super VOOC ជាពិសេសក្រុមហ៊ុនក៏បញ្ចេញនូវម៉ូដែលប្រភេទ Lamborghini Edition ដែលមានម៉េមូរីទំហំ 512 GB បច្ចេកវិទ្យា Super VOOC និងតម្លៃ CNY9,999 ($1,500) ផងដែរ។

image

ក្រុមហ៊ុននេះទើបតែប្រកាសថា ស្មាតហ្វូនដ៏ប្រណិតនេះគឺលក់ដាច់អស់រលីងនៅក្នុងរយៈពេល ៤ វិនាទីនៅក្នុងការលក់ Flash Sale ។ សម្រាប់ការលក់ Flash Sale បន្ទាប់នៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូន Oppo Find X Lamborghini Edition គឺមានអេក្រង់ទំហំ 6.42” AMOLED panel ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution និងគែមកោងផងដែរ។

image

ស្មាតហ្វូនដ៏ប្រណិតនេះមានកាមេរ៉ាភ្លោះទំហំ 20 MP + 16 MP និងកាមេរ៉ាខាងមុខទំហំ 25MP ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 3,400 mAh ។ វាអាចធ្វើការបញ្ចូលថាមពលពី 0 ទៅ 100% នៅក្នុងរយៈពេល ៣៥ នាទីដោយសារតែបច្ចេកវិទ្យា Super VOOC ។ សម្រាប់ការលក់ Flash Sale នេះ ក្រុមហ៊ុនមានការថែមជូនកាសស្តាប់ Bluetooth ដែលមានតម្លៃ CNY699/$102/€88 ឥតគិតថ្លៃថែមទៀត៕