ព័ត៌មាន

ការនាំចេញស្មាតហ្វូនដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នឹងកើនឡើងដល់ទៅ 100 លានគ្រឿងនៅឆ្នាំ ២០១៩

ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់កំពុងតែមានការកើនឡើងសម្រាប់ស្មាតហ្វូនដែលមានអេក្រង់គែមពេញលេញ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះត្រូវប្រើប្រាស់នៅលើស្មាតហ្វូន vivo X20 Plus UD ហើយក្រោយមកវាក៏ប្រើប្រាស់នៅលើស្មាតហ្វូន X21 UD, Xiaomi Mi 8 Explorer និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។

image

តាមការបញ្ជាក់របស់ Sigmaintell អោយដឹងថា ការនាំចេញទៅលើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នឹងមានការកើនឡើងដល់ទៅ ៤២ លានគ្រឿងនៅចុងឆ្នាំ ២០១៨ នេះ ខណៈពេលដែលឆ្នាំ ២០១៩ វានឹងមានការកើនឡើងដល់ទៅ ១០០ លានគ្រឿង។

image

Sigmaintell អះអាងថា បច្ចេកវិទ្យាថ្មីនេះនឹងមានតម្លៃថ្លៃប្រសិនបើប្រើប្រាស់នៅលើស្មាតហ្វូន Samsung និង LG នោះ។ បច្ចេកវិទ្យានេះប្រហែលជាប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10, Note10 និង A-series ផងដែរ។ បច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនដែលមានអេក្រង់ OLED ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជានាំមុខគេនៅលើបច្ចេកវិទ្យានៃអេក្រង់ OLEDs នេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនទៀតដូចជា Tianma និង Visionox ក៏ប្រហែលចូលរួមនៅក្នុងការប្រកួតប្រជែងនេះផងដែរ៕