ព័ត៌មាន

បែកធ្លាយថ្ងៃ​ប្រកាស​ជាផ្លូវការរបស់កំពូលស្មាតហ្វូន OPPO F9 នៅប្រទេសកម្ពុជា

 នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា ក្រុមហ៊ុនOPPOបានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាពតាមបណ្តារហាងទាំងនៅភ្នំពេញនិងនៅតាមខេត្តនានា។ OPPOបានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាដំណាងរបស់ខ្លួនទាំង៣កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ សាកថ្ម៥នាទី និយាយទូរសព្ទបាន២ម៉ោង។ នេះអ្នក​អាច​នឹង​សន្និដ្ឋាន​បាន​ថាម៉ូដែលថ្មី​នេះ​ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find Xផងដែរ ដែលអាចសាកថ្មទូរសព្ទឲ្យពេញដោយប្រើរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរសព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ២ឬ៣ម៉ោងទើបអាចសាកថ្មបានពេញ។ OPPO F9នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ​ ហើយវានឹង​បង្កើត​ភាព​ភ្ជាក់​ផ្អើល​ដ៏​ធំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ ​

 image

image

គ្រួសារ​ទូរសព្ទ​ឆ្លាត​វៃ​ត្រកូល F របស់​ OPPO បាន​វិវត្តន៍​សមាជិក​ដល់​ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព៌តមាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី២៤ខែសីហានេះហើយ។ សមាជិក​ថ្មី​មួយ​នេះ មិន​ត្រឹម​តែ​ជា​អ្នក​ជំនាញ​ខាង​ថត​សែលហ្វី​នោះ​ទេ OPPO F9ជា​ទូរសព្ទ​ឆ្លាតវៃ​ដែល​បំពាក់​ទៅ​ដោយ​បចេ្ចកវិទ្យា​ថ្មីៗ​នឹក​ស្មាន​មិន​ដល់។

 image

តាមរយៈ gsmarenaដែលជាគេហទំព័រ​និយាយ​ពី​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​ជុំវិញ​ពិភព​លោក បាន​បង្ហើប​ពី​សមត្ថភាព​ពិសេសៗ​របស់​ OPPO F9 ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន។ បន្ថែម​ពី​ការ​រចនា​អេក្រង់​ឆក​តូច​ជាង​មុនដែលOPPOហៅថាWater drop Screen (អេក្រង់រាងតំណក់ទឹក) F9  នឹង​បំពាក់​អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display ១៦ លានពណ៌ កម្រិត  1080 x 2280 ភិចសែល ភ្ជាប់​ជាមួយ​កញ្ចក់​ការពារ​Corning Gorilla Glass 5 មិន​ងាយ​ឆ្កូត​ងាយ​ៗ​ឡើយ។ បន្សំ​បន្ទះ​ឈីប Mediatek MT6771 Helio P60 មានRAM 6GB និង​អង្គ​ផ្ទុក 64GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 256GB។

image

ម៉ូដែល​ថ្មី បាន​អាប់ដែត​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ ១៦ + ២MP និង​ខាង​មុខ ២៥MP AI ភ្ជាប់​មក​ជាមួយ​នឹង​ Sensor HDR លាយឡំ​ថាមពល​ថ្ម​ធំ ៣៥០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC Flash Charging ចំណែក​ឯ​​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​អាច​នឹង​មាន​នៅ​ផ្នែក​ខាង​ក្រោយ​។

យ៉ាង​ណា​ក៏ដោយ gsmarena ក៏​បាន​បញ្ជាក់​ដែរ​ថា លក្ខណៈ​សម្បត្តិ​នេះ​ មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន OPPO នៅ​ឡើយ​ទេ។ ដូចនេះដើម្បីឲ្យកាន់តែច្បាស់ សូមរង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នាថានៅថ្ងៃ២៤ខែសីហានេះ ថាតើ OPPO F9 នឹង​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ទៀត? ឆាប់ៗ​នេះ!