ព័ត៌មាន

ស្មាតហ្វូន Oppo R17 នឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែសីហានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែកំណត់នូវកាលបរិច្ឆេទក្នុងការប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Oppo R17 ហើយក្រុមហ៊ុនក៏ទម្លាយនូវលក្ខណៈសម្បត្តិ និងមុខងារសំខាន់របស់ស្មាតហ្វូននេះនៅលើវេបសាយផ្លូវការរបស់ខ្លួនផងដែរ។

 image

image

នៅលើវេបសាយនេះបញ្ជាក់ថា ការកម្មង់ទិញស្មាតហ្វូននេះគឺចាប់ផ្តើមពីម៉ោង 10:00 AM នៅថ្ងៃទី ១៨ ខែសីហា ប៉ុន្តែសម្រាប់ការដឹកជញ្ជូនស្មាតហ្វូននេះគឺចាប់ពីថ្ងៃទី ២៣ ខែសីហានេះ។ រូបភាពរបស់ស្មាតហ្វូន R17 ក៏បង្ហាញថាស្មាតហ្វូននេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕