ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវ 5G modem – the Exynos 5100 ដំបូងបំផុតក្នុងលោក

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការប្រកាសបង្ហាញនូវបន្ទះឈីប 5G modem របស់ខ្លួនដែលមានឈ្មោះថា Exynos 5100 ។ នេះគឺជាបន្ទះឈីប​ 5G modem ដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលប្រើប្រាស់នូវស្តង់ដារ 3GPP ។ ដូចគ្នាទៅនឹងបន្ទះឈីប Exynos 9810 chipset នៅលើស្មាតហ្វូន Galaxy S9, S9+ និង Note9 បន្ទះឈីប Exynos 5100 modem នេះប្រើប្រាស់នូវដំណើរការ 10nm manufacturing process ដែលទ្រទ្រង់នូវ 2G GSM/CDMA, 3G WCDMA, TD-SCDMA, HSPA និង 4G LTE ផងដែរ។

image

អ្វីដែលសំខាន់សម្រាប់បន្ទះឈីបនេះគឺប្រើប្រាស់ពេញលេញសម្រាប់ 5G networking hardware ដែលមាន sub-6GHz និង mmWave spectrum នោះ។ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនដូចជា IoT (Internet of Things), holograms, ultra-high resolution videos, real-time AI និង autonomous driving technologies ផងដែរ។

image

ក្រុមហ៊ុន Samsung សន្យាថានឹងនាំយកនូវម៉ូដឹមនេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួននៅចុងឆ្នាំ ២០១៨ នេះ៕