ព័ត៌មាន

ទស្សនាវីដេអូរបស់ស្មាតហ្វូន Oppo R17 ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់

ស្មាតហ្វូនស៊េរីថ្មី Oppo R17 ប្រកាសបង្ហាញខ្លួនថ្មីៗនេះ ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ under-display fingerprint scanner ជាមួយនឹង Notch តូចមួយសម្រាប់ធ្វើការថតរូបភាព Selfie ផងដែរ។​ស្មាតហ្វូននេះចាប់ផ្តើមទទួលការកម្មង់ទិញមុនចាប់ពីថ្ងៃសៅរ៍នេះតទៅ ហើយវានឹងដាក់លក់នៅសប្តាហ៍ក្រោយនេះ។

image

image

ពេលនេះ វាមានការបង្ហាញអំពីវីដេអូរបស់ស្មាតហ្វូននេះ និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ Oppo R17 គឺជាស្មាតហ្វូនដែលមានអេក្រង់ OLED ហើយវាក៏មាន Notch តូចមួយនៅខាងលើផងដែរ។ វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ Pro Version នឹងបង្ហាញខ្លួនឆាប់ៗនេះផងដែរ៕