ព័ត៌មាន

ស្មាតហ្វូន Oppo R17 Pro នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា ៣ គ្រាប់ និងការរចនារូបរាងស្រស់ស្អាតបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន R17 Pro តាមរយៈវីដេអូ Teaser មួយដែលមានការរចនារូបរាងយ៉ាងស្រស់ស្អាត ហើយវាក៏ភ្ជាប់ជាមួយនឹងកាមេរ៉ាដល់ទៅ ៣ គ្រាប់ថែមទៀតផង។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវសេនស័រដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S9/S9+/Note9 ជាមួយនឹងកម្រិត f/1.5-2.4 ។

image

image

សម្រាប់សេនស័រទី ៣ គឺជាប្រភេទ Time of Flight 3D camera (ToF 3D) សម្រាប់ដំណើរការនូវមុខងារ AR ផងដែរ។ Oppo R17 Pro នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint scanner អេក្រង់ 6.4-inch 1080x2280px AMOLED display ភ្ជាប់ជាមួយនឹង notch រាងដូចដំណក់ទឹក រ៉េមទំហំ 8GB និងបន្ទះឈីប Snapdragon 710 chipset ផងដែរ៕