ព័ត៌មាន

ប្រអប់លក់រាយរបស់ស្មាតហ្វូន Oppo Realme 2 បង្ហាញខ្លួននៅលើវេបសាយផ្លូវការហើយ!

ស្មាតហ្វូន Realme 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះ យើងបានឃើញនូវរូបភាព Renders របស់ស្មាតហ្វូននេះ ហើយនៅពេលនេះប្រអប់របស់ស្មាតហ្វូន Realme 2 ក៏បង្ហាញខ្លួននៅលើវេបសាយផងដែរ។​

image

នៅក្នុងវេបសាយនេះក៏មានការបង្ហាញអំពីម៉ាកយីហោ Realme ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថានឹងមាន Hardware ដូចគ្នាទៅនឹងស្មាតហ្វូន Oppo F7 ឬយ៉ាងណានោះ។

image

ស្មាតហ្វូន Realme 2 ត្រូវគេដឹងថានឹងប្រើប្រាស់នូវបន្ទះឈីប MT6771 Helio P60 processor អេក្រង់ទំហំ 6.23-inch 2280×1080 display និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16+2MP នៅខាងក្រោយថែមទៀត។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ INR 20,000 ($285) ៕