ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដកចេញកម្មវិធីលេងល្បែងរាប់ពាន់ Apps ចេញពី App Store នៅប្រទេសចិន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការលុបចោលនូវកម្មវិធី Apps លេងល្បែងរាប់ពាន់ចេញពី App Store របស់ខ្លួននៅក្នុងប្រទេសចិនបន្ទាប់ពីការដាក់សម្ពាធនៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ CCTV ។ ប៉ុស្តិ៍នេះធ្វើការវាយប្រហារទៅលើក្រុមហ៊ុន Apple នៅក្នុងខែនេះដោយសារតែការដាក់អោយដំណើរការនូវកម្មវិធី Apps លេងឆ្នោតក្លែងក្លាយ និងល្មើសច្បាប់នោះ។ មនុស្សជាច្រើនជឿជាក់ថានេះគឺជាហ្គេមពិតប្រាកដនោះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការលុបចោលនូវហ្គេមចំនួន 4,000 apps ដែលគេប្រើប្រាស់នូវ keyword “gambling” នៅថ្ងៃទី ៩ ខែសីហានេះ។ សម្រាប់ការលុប Apps សរុបមានចំនួនប្រហែលជា 25,000 នេះបើតាមការបញ្ជាក់របស់ CCTV នោះ។

image

នៅក្នុងអ៊ីម៉ែលមួយដែលបញ្ជាក់ទៅកាន់ Bloomberg នោះ ក្រុមហ៊ុននេះនិយាយថា កម្មវិធីលេងល្បែង Apps គឺមានការល្មើសច្បាប់ និងមិនអាចអនុញ្ញាតឱ្យមាននៅលើ App Store នៅក្នុងប្រទេសចិននោះទេ។ យើងបានធ្វើការលុបចោលនូវកម្មវិធី Apps ជាច្រើន ហើយអ្នកអភិវឌ្ឍកម្មវិធីក៏ព្យាយាមបន្តចែកចាយនូវហ្គេមលេងល្បែងទាំងនេះនៅលើ App Store របស់យើងផងដែរ៕