ព័ត៌មាន

ក្រុមហ៊ុន​ NVIDIA ប្រកាសបង្ហាញនូវក្រាហ្វិកកាតស៊េរីថ្មី GeForce RTX series ដែលមានកម្លាំងខ្លាំងក្លាបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា NVIDIA​ទើបតែប្រកាសបង្ហាញនូវក្រាហ្វិកកាតស៊េរីថ្មីចុងក្រោយបំផុត GeForce RTX នោះ។ ផ្អែកទៅលើរចនាសម្ព័ន្ធ Turing នេះ ក្រាហ្វិកកាតនេះផ្តោតទៅលើ real-time ray tracing សម្រាប់ជំនួយទៅលើ AI នៅក្នុងការលេងហ្គេមផងដែរ។ Turing គឺជារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន NVIDIA ជំនាន់ទី 8 ដែលប្រើប្រាស់នូវ RT Cores ជំនួសអោយ CUDA និងការប្រើប្រាស់នូវ Tensor Cores សម្រាប់បច្ចេកវិទ្យា AI នោះ។

 image

ក្រុមហ៊ុន​ NVIDIA ក៏ប្រកាសបង្ហាញនូវក្រាហ្វិកកាតប្រភទ Quadro RTX 8000, 6000 និង 5000 GPU ផងដែរ។ សម្រាប់ Turing ពេលនេះគឺមានល្បឿនលឿនជាងមុនដល់ទៅ 6X ។ ក្រាហ្វិកដ៏ខ្លាំងក្លានេះត្រូវប្រើប្រាស់នៅលើ 3D animation នៅក្នុងហ្គេម និងការ Renders លឿនគ្មានគូប្រៀបនោះទេ។

imageimageimage

តោះទស្សនាវីដេអូរបស់ក្រាហ្វិកកាតនេះទាំងអស់គ្នា៖

ក្រាហ្វិកកាត RTX 2070, 2080 and 2080 Ti​នេះនឹងមានតម្លៃ $499, $699និង $999 ។ ស​ម្រាប់ប្រភេទ Founders Editions គឺមានតម្លៃ $599, $799 និង $1,199 ។ សម្រាប់ 2080 និង 2080 Ti អាចរកទិញបាននៅថ្ងៃទី​២០ ខែសីហានេះ ខណៈពេលដែល 2070 អាចរកទិញបាននៅក្នុងខែតុលានោះ៕