ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm បញ្ជាក់ថា បន្ទះឈីប Snapdragon 855 នឹងប្រើប្រាស់នូវដំណើរការ 7nm

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm​ ទើបតែធ្វើការបញ្ជាក់ទៅកាន់ពាក្យចចាមអារ៉ាមជាច្រើនថា បន្ទះឈីប Snapdragon 855 chipset នឹងប្រើប្រាស់នូវដំណើរការនៃ 7nm នៅក្នុងរោងចក្រ TSMC ។ សម្រាប់ X24 និង X50 modems ត្រូវគេដឹងថាប្រើប្រាស់នូវ 7nm node ។​សម្រាប់ X50 នឹងប្រើប្រាស់នៅលើម៉ូដឹម 5G modems។

 image

image

បន្ទះឈីប Snapdragon 855 chipset​នឹងមានសមត្ថភាពខ្លាំងក្លាជាងមុន ការពង្រឹងទៅលើថាមពលថ្ម និងការពង្រឹងទៅលើសមត្ថភាព AI ផងដែរ។ វាអាចនឹងបង្ហាញខ្លួននៅលើឧបករណ៍ជាច្រើននៅក្នុងដើមឆ្នាំ 2019 ខាងមុខនេះ៕