ព័ត៌មាន

ស្មាតហ្វូន LG Candy បង្ហាញខ្លួនជាផ្លូវការហើយវានឹងដាក់លក់នៅថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Candy នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះមានតម្លៃ INR 6999 ($98) ហើយវាអាចរកទិញបាននៅថ្ងៃទី​១ ខែកញ្ញាខាងមុខនេះ។ LG Candy គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យដែលមានអេក្រង់ទំហំ 5.0-inch 720p IPS display ជាមួយនឹងកាមេរ៉ាទំហំ 8MP នៅខាងក្រោយ កាមេរ៉ាខាងមុខទំហំ 5MP។

 image

image

ស្មាតហ្វូននេះមានបន្ទះឈីប 1.3GHz quad-core processor ជាមួយនឹងរ៉េមទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ ស្មាតហ្វូននេះមានថាមពលថ្ម 2500mAh និងមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសផដែរ។ ស្មាតហ្វូន LG Candy នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 7.1.2 ផងដែរ៕