ព័ត៌មាន

រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន vivo V11 Pro បែកធ្លាយហើយ!

ថ្មីៗនេះ វាមានការបែកធ្លាយនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន vivo V11 Pro ដែលមានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងរូបរាងដែលមាន Notch ដំណក់ទឹកភ្លៀងផងដែរ។

 imageimageimage

រូបភាពរបស់ស្មាតហ្វូន vivo V11 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី ៦ ខែកញ្ញា ហើយវានឹងធ្វើការបញ្ជាទិញមុននៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.41-inch Super AMOLED display បន្ទះឈីប Snapdragon 660 chipset, 6GB of RAM និងកាមេរ៉ាភ្លោះទំហំ 12MP + 5MP ផងដែរ៕