ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវពណ៌ ៤ របស់ស្មាតហ្វូន P20 Pro

ស្មាតហ្វូន Huawei P20 Pro ប្រកាសបង្ហញខ្លួននៅក្នុងខែមីនានៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉ារីស។ ពេលនេះស្មាតហ្វូននេះបង្ហាញខ្លួនជាមួយនឹង ៤ ពណ៌ថ្មីនៅក្នុងព្រឹត្តិការណ៍ IFA 2018 ។ ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ Gorilla Glass សម្រាប់ការពារថែមទៀត។

image

image

ស្មាតហ្វូន Huawei P20 Pro ប្រើប្រាស់នូវបន្ទះឈីប Kirin 970 chipset រ៉េមទំហំ 6 GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128 GB ។ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់គឺទំហំ 40 MP main snapper, 20 MP monochrome shooter និង 8 MP tele lens ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.1” ជាមួយនឹង Notch និងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner ។ ស្មាតហ្វូន Huawei P20 Pro ពណ៌ Pearl White និង Morpho Aurora​ លក់នៅក្នុងតម្លៃ €899 ៕