ព័ត៌មាន

ក្រុមហ៊ុន Qualcomm ប្រកាសអំពីបច្ចេកវិទ្យា aptX Adaptive ក្នុងការកម្ចាត់ចោលនូវការប្រើប្រាស់កាសស្តាប់

ព្រឹត្តិការណ៍តាំងពិពរណ៍ IFA 2018 គឺបញ្ចប់រួចរាល់ហើយ ហើយក្រុមហ៊ុន Qualcomm ក៏បង្ហាញខ្លួនផងដែរ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Diego ក៏ប្រកាសបង្ហាញនូវបច្ចេកវិទ្យា aptX codec សម្រាប់ Bluetooth audio ជាមួយនឹង Adaptive sound ។

 

image

បច្ចេកវិទ្យា aptX Adaptive standard គឺប្រើប្រាស់នូវ UI ដែលមានមុខងារថ្មីៗជាច្រើន និងការតភ្ជាប់ជាច្រើនទៀត។ សម្រាប់ aptX version ថ្មីនេះអាចធ្វើការប្រើប្រាស់យ៉ាងរលូនជាមួយនឹងបន្ទះឈីប Snapdragon chipset ។

image

បន្ទះឈីប Snapdragon 855 នឹងបង្ហាញខ្លួននៅក្នុងចុងខែធ្នូខាងមុខនេះ ប៉ុន្តែស្មាតហ្វូនជាច្រើននឹងប្រើប្រាស់នូវបន្ទះឈីបនេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2019 នៅក្នុងសប្តាហ៍ទី ១ នៅក្នុងខែមករាខាងមុខនេះ៕