ព័ត៌មាន

បន្ទាប់ពីវិញ្ញាបនបត្រ NRR ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន LG V40 ThinQ គឺជិតមកដល់ហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន ២ គឺត្រកូល V-series នៅក្នុងឆ្នាំនេះ ប៉ុន្តែនៅមិនទាន់ឃើញមានវត្តមានរបស់ស្មាតហ្វូន V40 ThinQ នៅឡើយទេ។ នៅក្នុងរូបភាព Press Render នៅក្នុងខែសីហានោះ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ។

 image

image

ទីភ្នាក់ងារស្រាវជ្រាវ Korean NRR Agency (National Radio Research) ទើបតែផ្តល់នូវវិញ្ញាបនប័ត្រ LG Electronics ដែលមានឈ្មោះថា LM-V409N ដោយប្រើប្រាស់នូវ LTE radio ។ ស្មាតហ្វូន V40 ThinQ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 chipset និងអេក្រង់ P-OLED screen ។ ស្មាតហ្វូន V40 ThinQ នឹងប្រើប្រាស់នូវប្រព័ន្ធសំឡេង Quad DAC និង DTS:X Surround Sound ៕