ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Apple iPhone XS Max លក់ដាច់ច្រើនជាងស្មាតហ្វូន iPhone XS

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី iPhone XS Max និងស្មាតហ្វូន iPhone XS ហើយតាមការបញ្ចាក់របស់អ្នកវិភាគ Ming-Chi Kuo អោយដឹងថា​ ស្មាតហ្វូន Max នេះនឹងលក់ច្រើនជាងស្មាតហ្វូន XS ពី 3 ទៅ 4 ដង។

 image

តាមការបញ្ជាក់របស់លោក Kuo អោយដឹងថា ស្មាតហ្វូននេះមានម៉េមូរីក្នុងមាស៊ីនទំហំ 256GB ខណៈពេលដែលទំហំ 512GB គឺអស់ពីស្តុកហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការដឹកជញ្ជូនទៅលើស្មាតហ្វូន NAND Flash chips សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ។

image

ស្មាតហ្វូននេះមានការពេញនិយមទៅលើពណ៌មាស និងពណ៌ Space Gray ខណៈពេលដែលពណ៌ទឹកប្រាក់មិនសូវពេញនិយមនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេដឹងថានឹងធ្វើការនាំចេញនាឡិកា​ Apple Watch Series 4 នៅក្នុងទីផ្សារជាច្រើនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងធ្វើការពង្រឹងទៅលើការនាំចេញ Watch នេះចន្លោះពី 18 លានគ្រឿងទៅ 19.5 លានគ្រឿងសម្រាប់ឆ្នាំ ២០១៨ នេះ៕