ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy A7 (2018)​ ដាក់លក់នៅក្នុងប្រទេសឥណ្ឌាតាមរយៈ Flipkart

ស្មាតហ្វូន Galaxy A7 (2018) ទើបតែប្រកាសបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ហើយពេលនេះស្មាតហ្វូននេះធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាហើយ។ នៅក្នុង Page មួយរបស់ Flipkart បញ្ជាក់អំពីស្មាតហ្វូននេះជាមួយនឹងប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។

 image

ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ២៩ ខែកញ្ញា ហើយវាមានពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌មាសសម្រាប់ប្រើប្រាស់។ ស្មាតហ្វូននេះលក់ផ្តាច់មុខនៅលើ Flipkart​ សម្រាប់ទំហំ 4GB/64GB និងតម្លៃ INR 23,990 ($330) ខណៈពេលដែលទំហំ 6GB/128GB លក់នៅក្នុងតម្លៃ INR 28,990 ($399) ៕