ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 7.1 Plus/X7 បង្ហាញខ្លួនជាមួយនឹងរូបភាពយ៉ាងស្រស់ស្អាត

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Nokia X5 និង Nokia X6 នៅក្នុងប្រទេសចិន មុនពេលដែលវាធ្វើការផ្លាស់ប្តូរឈ្មោះទៅជា Nokia 5.1 Plus និង Nokia 6.1 Plus​សម្រាប់ទីផ្សារពិភពលោកនោះ។ សម្រាប់ម៉ូដែលទី ៣ របស់ក្រុមហ៊ុននេះគឺជា Nokia X7/Nokia 7.1 Plus ។

 image

image

នៅថ្ងៃទី ៤​ ខែតុលាខាងមុខនេះ ក្រុមហ៊ុននឹងរៀបចំនូវព្រឹត្តិការណ៍មួយ ប៉ុន្តែស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើបណ្តាញសង្គម Baidu របស់ចិនជាមួយនឹងលក្ខណៈសម្បត្តិនៃខាងក្រោយ ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទង់ដែង និងពណ៌ទឹកប្រាក់។ នៅលើរូបភាពនេះបង្ហាញអំពីកាមេរ៉ាភ្លោះជាមួយនឹងភ្លើង LED flash នៅខាងឆ្វេង និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោម ។ វាក៏មានឡូហ្គោ Nokia ផងដែរនៅខាងក្រោមនោះ៕