ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Realme C1 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប SD450 មានតម្លៃតិចជាង $100

នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Realme 2 Pro ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Realme C1 ផងដែរ។ ស្មាតហ្វូននេះមានប្រើប្រាស់បន្ទះឈីប Snapdragon 450 chipset, 6.2-inch 720 x 1520px notched display និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP + 2MP ។

image

ម៉េមូរីក្នុងម៉ាស៊ីនទំហំ 3GB/32GB ឬ 4GB/64GB សម្រាប់ស្មាតហ្វូន Realme 2 ខណៈពេលដែលស្មាតហ្វូន C1 គឺមានរ៉េមទំហំ 2GB និងម៉េមូរីទំហំ 16GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាទំហំ 5MP និងបច្ចេកវិទ្យា AI facial unlock ។ ថាមពលថ្មរបស់វាគឺ 4,230 mAh ហើយវាមានតម្លៃក្រោម $100 ។

image

ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និង Oppo&#039s ColorOS 5.1 ។ ស្មាតហ្វូននេះធ្វើពីផ្លាស្ទិកសម្រាប់ផ្នែកខាងក្រោយ និងគែមរបស់វា។ ស្មាតហ្វូន Realme C1 នឹងដាក់លក់នៅថ្ងៃទី 11 ខែតុលានេះនៅវេលាម៉ោង 12:00 PM នៅ Flipkart ៕