នៅក្នុងការបង្ហោះនៅលើ Twitter បង្ហាញភាគច្រើនព័ត៌មានរបស់ស្មាតហ្វូន Nokia 7.1 Plus ។ ប៉ុន្តែតាមការបញ្ជាក់របស់ Roland Quandt បញ្ចាក់ថា ស្មាតហ្វូន Nokia 7.1 ដែលមិនមាន Plus version នោះទេគឺស្ថិតនៅក្នុងស្មាតហ្វូនត្រកូល 7-series ។ យើងធ្លាប់បានឃើញនូវស្មាតហ្វូន Nokia 7.1 Plus ដែលផ្នែកខាងមុខរបស់វាគឺមាន Notch ។
សម្រាប់ស្មាតហ្វូន Nokia 7.1 មិនមាន Notch នោះទេខណៈពេលដែលស្មាតហ្វូន Plus គឺមាន Notch ។ ស្មាតហ្វូន Nokia 6.1 Plus និង Nokia 5.1 Plus គឺមានអេក្រង់ភ្ជាប់ជាមួយនឹង Notch ដែលជាហេតុនាំអោយស្មាតហ្វូន Nokia 7.1 Plus ក៏មាន Notch ផងដែរ។
ស្មាតហ្វូន Nokia 7.1 នឹងមានពណ៌ខៀវ និងពណ៌ Steel ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះនឹងមានតម្លៃ €399 ៕