ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy A6s បង្ហាញនូវលក្ខណៈសម្បត្តិជាច្រើននៅលើ TENAA

ស្មាតហ្វូនស៊េរីថ្មី​ Samsung SM-G6200 ទើបតែបង្ហាញខ្លួននៅលើ TENAA កាលពីចុងសប្តាហ៍នេះ ហើយលក្ខណៈសម្បត្តិរបស់វាក៏ត្រូវទម្លាយផងដែរ។ ស្មាតហ្វូននេះប្រហែលជា​ Galaxy A6s ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប 2.2 GHz CPU អាចជា Exynos 7885 Octa chipset ដែលធ្លាប់បានឃើញនៅលើ Galaxy A8 (2018) ឬបន្ទះឈីប Snapdragon chipset ដែលរកឃើញនៅក្នុង Galaxy A7 (2018) ។

 image

ស្មាតហ្វូននេះមានរ៉េមទំហំ 6GB ខណៈពេលដែលម៉េមូរីក្នុងម៉ាស៊ីនរបស់វាមានទំហំ 64 GB ឬ 128 GB (micro SD slot ក៏មានដែរ) ។ ស្មាតហ្វូននេះមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12 MP sensors និងកាមេរ៉ាខាងមុខទំហំ 5MP ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99 LCD panel ជាមួយនឹងកម្រិតភាពច្បាស់ 2160 x 1080 ជាមួយនឹង 18:9 ratio ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ Infinity Display ។ ស្មាតហ្វូននេះមានវិមាត្រ 156.1 x 76.4 x 8.4 mm ហើយវាមានពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ក្រហម និងពណ៌ផ្កាឈូក៕