ព័ត៌មាន

ស្មាតហ្វូន Nokia 6.1 និង 6.1 Plus នឹងដំណើរការ Pie នៅក្នុងខែនេះ ខណៈពេលដែល Nokia 8 និង 8 Sirocco ដំណើរការនៅខែក្រោយ

ស្មាតហ្វូន Nokia 6.1 និង​ Nokia 6.1 Plus នឹងធ្វើការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 9.0 នៅក្នុងខែនេះ។ សម្រាប់ស្មាតហ្វូន Nokia 8 និង Nokia 8 Sirocco នឹងធ្វើការ​Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះនៅខែវិច្ឆិកាខាងមុខនេះ។

 image

ស្មាតហ្វូន Nokia 8 បង្ហាញខ្លួននៅក្នុងខែកក្កដា ឆ្នាំ ២០១៧ នេះជាមួយនឹងប្រព័ន្ធប្រតិបត្តិការ 7.1 Nougat ។ សម្រាប់ស្មាតហ្វូន Nokia ដែលស្ថិតនៅក្នុងគម្រោង Android One នឹងធ្វើការ Update ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android Pie ឆាប់ៗនេះ៕