ព័ត៌មាន

Samsung Galaxy A9 (2018) គឺជាស្មាតហ្វូនកាមេរ៉ា​4 គ្រាប់ដំបូងបំផុតក្នុងលោក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានកាមេរ៉ាដល់ទៅ 4 គ្រាប់ម៉ូដែល Galaxy A9 (2018)។ នេះគឺជាស្មាតហ្វូនជំនាន់ថ្មីបន្ទាប់ពីវត្តមានរបស់ស្មាតហ្វូន Galaxy A7 (2018) ដែលមានកាមេរ៉ា 3 គ្រាប់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung នោះ។

 image

ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាសនូវ 2x optical zoom នៅលើ tele camera 10MP ។ សម្រាប់ Main Camera របស់វាគឺមានទំហំ  24MP ជាមួយនឹង f/1.7 lens អាចថតច្បាស់ទាំងយប់ទាំងថ្ងៃ។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 120° ultra-wide angle camera ទំហំ 8MP sensor ។​បច្ចេកវិទ្យា Intelligent Scene Optimizer ធ្វើការកែប្រែស្វ័យប្រវត្តិទៅលើ camera settings ។ ស្មាតហ្វូននេះក៏មានកាមេរ៉ាមួយទៀតទំហំ 5MP depth sensor ភ្ជាប់ជាមួយនឹងមុខងារ artificial bokeh ផងដែរ។

image

ស្មាតហ្វូន Galaxy A9 មានអេក្រង់ Super AMOLED ទំហំ 6.3” ជាមួយនឹងកម្រិតភាពច្បាស់ 1,080 x 2,220px និងកាមេរ៉ាខាងមុខទំហំ 24MP selfie camera (f/2.0) ។ ដូចនេះកាមេរ៉ាសរុបនៅលើស្មាតហ្វូននេះគឺមាន 5 គ្រាប់។

ស្មាតហ្វូននេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB ។ វាប្រើប្រាស់នូវបន្ទះឈីប octa-core processor (4x 2.2GHz + 4x 1.8GHz) និងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជាមួយនឹង Samsung add-ons ។ វាក៏មានការប្រើប្រាស់ជាមួយនឹង Samsung Pay, Health និង Bixby ផងដែរ។

ស្មាតហ្វូន Samsung Galaxy A9 (2018) នេះមានថាមពលថ្ម 3,800mAh និងកញ្ចក់អេក្រង់កោង 3D ។ ហើយវាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Caviar Black, Lemonade Blue និង Bubblegum Pink ៕