ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បំបែកកំណត់ត្រាប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី ៣

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំ ២០១៨ ហើយលទ្ធផលគឺពិតជាអស្ចារ្យមែនទែន។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបំបែកនូវកំណត់ត្រាថ្មីមួយទៀតហើយ។

 image

សម្រាប់ការលក់របស់ក្រុមហ៊ុននេះគឺមានប្រាក់ចំណេញដល់ទៅ 17.4-17.6 trillion ($15.5 ពាន់លាន) ។ វាមានការកើនឡើងទៅលើប្រាក់ចំណូល 20% បើធៀបទៅនឹងឆ្នាំមុននេះ ហើយវាមានការកើនឡើង 15% បើធៀបទៅនឹងត្រីមាសមុននេះ។ នេះគឺជាពិតជាលទ្ធផលដ៏ល្អមួយរបស់ក្រុមហ៊ុន Samsung ៕