ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 3.1 Plus បង្ហាញខ្លួនជាមួយអេក្រង់ទំហំ 6’’ កាមេរ៉ាភ្លោះ និងថាមពលថ្មធំ

ស្មាតហ្វូនស៊េរីថ្មី Nokia 3.1 Plus បង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 6’’ ហើយវាបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងថាមពលថ្មធំថែមទៀត។ អេក្រង់របស់វាមានកម្រិតបង្ហាញ 18:9 aspect ratio និងកម្រិតភាពច្បាស់ 720 x 1,440px ហើយវាមិនមាន Notch នោះទេ។

 image

កាមេរ៉ាភ្លោះនេះមានទំហំ 13MP f/2.0 + 5MP depth sensor ជាមួយនឹងមុខងារ bokeh effects ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមប្រព័ន្ធកាមេរ៉ាភ្លោះនេះ ហើយកាមេរ៉ាខាងមុខរបស់វាគឺមានទំហំ fixed-focus 8MP ។​

image

ស្មាតហ្វូនស៊េរីថ្មី Nokia 3.1 Plus ប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P22 ដែលមានអង្គគណនា Cortex-A53 processor ចំនួន 8 គ្រាប់។ ស្មាតហ្វូននេះមានទំហំ 2/16GB និង 3/32GB និងការបន្ថែមនូវ microSD ទំហំដល់ទៅ 400GB ថែមទៀត។ ស្មាតហ្វូននេះមានពណ៌ខៀវ Blue, ពណ៌ Baltic និងពណ៌ស។  ថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 3,500mAh ដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 2 ថ្ងៃ៕