ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Oppo ប្រកាសបង្ហាញបច្ចេកវិទ្យា Hyper Boost technology សម្រាប់បង្កើនប្រសិទ្ធិភាពក្នុងការលេងហ្គេមកាន់តែអស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សន្យាថានឹងនាំយកនូវបច្ចេកវិទ្យា GPU boost technology សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍មួយនៅស៊ាងហៃប្រទេសចិន ក្រុមហ៊ុននេះប្រកាសបង្ហាញនូវបច្ចេកវិទ្យា Hyper Boost ដែលពង្រឹងល្បឿនហ្វ្រេកង់ Hardware លឿនជាងមុនដល់ទៅ 100 ដង។

 image

ក្រុមហ៊ុនបច្ចេកវិទ្យានេះធ្វើការជាមួយនឹង Tencent, Netease, Unreal, Unit និងក្រុមហ៊ុនជាច្រើនទៀតក្នុងការប្រើប្រាស់នូវការបង្កើនទៅលើប្រសិទ្ធិភាពក្នុងការលេងហ្គេមកំពូលទាំង 100 ។ ក្រុមហ៊ុន Oppo និយាយថា ហ្គេម PUBG និង Honor of Kings គឺស្ថិតនៅក្នុងចំណោមហ្គេមទាំង 11 ដែលទទួលបាននូវបច្ចេកវិទ្យា “polymorphic network acceleration technology” នេះជាមួយនឹងល្បឿនដំណើរការដ៏អស្ចារ្យបំផុត។

image

Hyper Boost ធ្វើការពង្រឹងទៅលើសមត្ថភាពនៃកម្មវិធីបណ្តាញសង្គមជាច្រើនទៀតដូចជា WeChat, Taobao និង QQ អោយកាន់តែមានល្បឿនលឿនបំផុត។ វាក៏ប្រើប្រាស់នូវមុខងារ Behaviour Aware Scheduling function សម្រាប់ធ្វើការកែប្រែទៅលើហ្វ្រេកង់របស់ Hardware កាន់តែលឿនក្ននុងការប្រើប្រាស់៕