ព័ត៌មាន

អតិថិជននៅសហរដ្ឋអាមេរិកអាចរកទិញស្មាតហ្វូន Samsung Galaxy Note9 ទំហំ 512GB ពណ៌ Midnight Black បានហើយ!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវវិទ្យា Samsung ប្រកាសថា ជម្រើសនៃពណ៌ថ្មីសម្រាប់ស្មាតហ្វូន​ Samsung Galaxy note 9 ជាមួយនឹងប៊ិច S Pen ពណ៌ប្រផេះនោះនឹងដាក់លក់ផ្តាច់មុខតាមរយៈក្រុមហ៊ុន Best Buy របស់សហរដ្ឋអាមេរិក ហើយពណ៌ថ្មីនេះនឹងមានឈ្មោះហៅថា Cloud Silver ។ កាលពីពេលមុននេះ Best Buy ដាក់លក់តែពីរពណ៌ប៉ុណ្ណោះគឺ Lavender Purple និង Ocean Blue សម្រាប់ស្មាតហ្វូន Galaxy note 9 នេះ។

 image

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Galaxy note 9 ពណ៌ Midnight Black ពេលនេះក៏អាចរកទិញបានផងដែរនៅក្នុងសហរដ្ឋអាមេរិកតាមរយៈ Best Buy ហាងចែកចាយជាច្រើន និងវេបសាយ Samsung.com ។ សម្រាប់ស្មាតហ្វូនដែលមានម៉េមូរីទំហំ 512GB អាចរកទិញបាននៅថ្ងៃទី 26 ខែតុលានេះ។

ប្រសិនបើអ្នកសម្រេចចិត្តក្នុងការទិញស្មាតហ្វូនស៊េរីថ្មី Note9ចេញពីវេបសាយ Best Buy (Verizon, Sprint ឬ AT&T) អ្នកនឹងទទួលបាននូវការថែមជូនទូរទស្សន៍ 32-inch Samsung TV ដែលមានតម្លៃ $180 នោះ។ អ្នកក៏អាចធ្វើការចូលរួមនៅក្នុងកម្មវិធី Trade-in ជាមួយនឹងទឹកប្រាក់ត្រឡប់មកវិញដល់ទៅ $600 ចេញពី Best Buy និង Samsung.com ផងដែរ៕