ព័ត៌មាន

Nokia 7.1 ថ្មីរូបរាងស្រស់ស្អាតសមត្ថភាពខ្លាំងក្លា ត្រៀមអាប់ដេតទៅ Android Pie 9.0 ឆាប់ៗនេះ

Nokia 7.1 គឺជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីមួយទៀតដែលរបស់ក្រុមហ៊ុន HMD Global ដែលទើបតែប្រកាសបង្ហាញខ្លួនជាមួយនរូបរាងកាន់តែស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ភ្លឺច្បាស់ IPS Display ជាមួយនឹងការទ្រទ្រង់នូវ HDR10 នឹងអាចធ្វើការបម្លែងនូវវីដេអូ SDR ទៅជា HDR នៅក្នុង Real-Time ។ ក្រុមហ៊ុន HMD ហៅអេក្រង់នេះថាជា PureDisplay ហើយវាមានអេក្រង់ទំហំ 5.84-inch ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2280 pixel ថែមទៀត។

image

ស្មាតហ្វូនដ៏ស្រស់ស្អាតនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 chip ជាមួយនឹងរ៉េមទំហំ 3GB/32GB និងទំហំ 4GB/64GB ។ ស្មាតហ្វូននេះក៏អាចបន្ថែមនូវ microSD កាតបានថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP main shooter ជាមួយនឹង f/1.8 aperture និង Zeiss optics + 5MP secondary ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះធ្វើឡើងពីកញ្ចក់យ៉ាងស្រស់ស្អាត។ ផ្នែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 25MP ជាមួយនឹង f/2.0 ។

image

image

ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ការពារ Gorilla Glass 3 ទាំងផ្នែកខាងមុខ និងខាងក្រោយសម្រាប់ការពារការឆ្កូតបានយ៉ាងងាយស្រួល។ ថាមពលថ្មរបស់វាគឺ 3,060 mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ដែលគ្រោងនឹងអាប់ដេតទៅកាន់ Android 9.0 Pie នៅខែក្រោយនេះ៕