ព័ត៌មាន

ក្រុមហ៊ុនចែកចាយស្មាតហ្វូន Verizon នឹងធ្វើការលក់ម៉ូដែលពិសេស Nokia 2.1 នៅក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែធ្វើការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីក្រុមហ៊ុន HMD Global បញ្ចេញនូវស្មាតហ្វូននេះជាច្រើនម៉ូដែលសម្រាប់ទីផ្សារនេះ។ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Nokia អាចប្រើប្រាស់បានដោយគ្មានជាប់ Locked នោះទេនៅក្នុងសហរដ្ឋអាមេរិក ហើយឆាប់ៗនេះអ្នកអាចទិញស្មាតហ្វូនទាំងនេះបានចេញពីក្រុមហ៊ុនចែកចាយ Verizon បាន។

 image

Nokia 2.1V គឺជាស្មាតហ្វូនជំនាន់ពិសេសរបស់ស្មាតហ្វូន Nokia 2.1 ដែលក្រុមហ៊ុនចែកចាយ Verizon នឹងដាក់លក់នោះ។ តាមរយៈរូបភាពបែកធ្លាយនេះគឺមានបង្ហាញនូវឡូហ្គោរបស់ក្រុមហ៊ុន Verizon នៅផ្នែកខាងក្រោយរបស់វា។

image

ស្មាតហ្វូននេះមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Nokia 2.1 ហើយវាមានពណ៌ប្រផេះ / ទឹកប្រាក់សម្រាប់ជ្រើសរើស។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5-inch 720p touchscreen បន្ទះឈីប Snapdragon 425 chipset រ៉េមទំហំ 1GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB កាមេរ៉ាខាងក្រោយទំហំ 8MP កាមេរ៉ាខាងមុខទំហំ 5MP ថាមពលថ្ម 4000mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ថែមទៀត!