ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia X7 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប S710 chipset, 6.18" PureDisplay និងកាមេរ៉ាភ្លោះ Zeiss

Nokia X7 ដែលត្រូវគេហៅឈ្មោះថា 7.1 Plus នៅក្នុងប្រទេសចិននោះពេលនេះបង្ហាញខ្លួនជាផ្លូវការ ហើយការកម្មង់ទិញមុនគឺចាប់ផ្តើមនៅថ្ងៃនេះ ហើយការដឹកជញ្ជូននឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ ព័ត៌មានដែលល្អនោះគឺស្មាតហ្វូននេះមានតម្លៃសមរម្យបំផុត។

 image

Nokia X7 មានអេក្រង់ទំហំ 6.18” notched screen ជាមួយនឹងកម្រិតភាពច្បាស់ 1080p+ ជាមួយនឹងកម្រិត 500 nits brightness, 1,500:1 contrast, 96% NTSC color gamut និងការទ្រទ្រង់នូវ DCI-P3 ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ប្រភេទ PureDisplay ថែមទៀត។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 chipset ជាមួយរ៉េមផ្ទុកទិន្នន័យទំហំ 4GB/6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ខណៈពេលដែលការអាប់ដេតទៅកាន់ 9.0 Pie នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP Sony IMX363 sensor ជាមួយនឹង 1.4µm pixels, f/1.8 aperture និងមុខងារ Optical Image Stabilization (OIS) ។ សម្រាប់ lens នេះគឺជាប្រភេទ Zeiss- ហើយកាមេរ៉ាទី 2 គឺមានទំហំ 13MP sensor ជាមួយនឹង f/2.4 fixed focus lens ។

ស្មាតហ្វូននេះប្រើប្រាស់នូវ 18W fast charger ជាមួយនឹងថាមពលថ្ម 3,500mAh ។ វាបញ្ជូលថាមពលថ្មតាមរយៈរន្ធដោត USB-C port និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។ ស្មាតហ្វូននេះប្រើប្រាស់នូវស៊ីមពីរ និងប្រព័ន្ធ VoLTE ផងដែរ៕