ព័ត៌មាន

អុញនោះ! តាមពិតវីដេអូអំពីកាមេរ៉ា Selfie របស់ HUAWEI Nova 3i ថតបានស្អាតនោះគឺថតដោយកាមេរ៉ាអាជីពសោះ

ថ្មីនេះ ក្រុមហ៊ុន Huawei របស់ចិនបញ្ចេញនូវស្មាតហ្វូនជាច្រើននៅលើទីផ្សារ។ ក្រុមហ៊ុននេះធ្វើការហាយឡាយពីសមត្ថភាពនៃកាមេរ៉ាដ៏អស្ចារ្យរបស់ខ្លួន តែតាមពិតទៅគឺជាការបោកប្រាស់សោះ។ នៅក្នុងការថតវីដេអូផ្សព្វផ្សាយអំពីកាមេរ៉ា Selfie នេះត្រូវគេចាប់បានថាគឺថតដោយកាមេរ៉ាអាជីព DSLR នោះទេទើបទទួលបានរូបភាពស្អាត។

 image

នៅក្នុងការផ្សព្វផ្សាយអំពីកាមេរ៉ារបស់ស្មាតហ្វូន Huawei Nova 3i គឺថតដោយកាមេរ៉ាដែលថតដោយស្មាតហ្វូននេះ។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេដោយសារតែរូបភាពដែលថតនេះមិនមែនចេញពីស្មាតហ្វូន Huawei Nova 3i នេះទេ។ នេះគឺគ្រាន់តែជាល្បិចនៅក្នុងការធ្វើទីផ្សារតែប៉ុណ្ណោះ។

image

តាមរយៈរូបភាពដែលបែកធ្លាយបង្ហោះនៅក្នុង Instagram នៅពីក្រោយឆាកនៃការថតកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន Nova 3i គឺរូបភាពចេញពីកាមេរ៉ា DSLR នោះទេ។ នៅក្នុងការថតនេះ តារាម៉ូដែលប្រុសធ្វើជាកាន់ស្មាតហ្វូននេះសម្រាប់ការថត Selfie ប៉ុន្តែតាមពិតនៅពីមុខគេកាមេរ៉ា DSLR នោះទេ៕

ប្រភព៖ https://www.gadgetmatch.com/huawei-nova-3i-fake-ads-egypt/