ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 6.1 Plus និង Nokia 2.1 មកដល់ប្រទេសកម្ពុជាហើយ! តម្លៃម៉ាអេម និងថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់!!!

នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុន Nokia ដោយសារតែកំពូលស្មាតហ្វូន Nokia 6.1 Plus (ឬគេស្គាល់ថាជា Nokia X6 នៅក្នុងប្រទេសចិន) ពេលនេះមកដល់ប្រទេសកម្ពុជាហើយ! តើអ្នកដឹងទេថា Nokia 6.1 Plus មានការពេញនិយមខ្លាំងប៉ុណ្ណា?

តាមការបញ្ជាក់របស់គេហទំព័រ Gadgets.ndtv អោយដឹងថា Nokia 6.1 Plus របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ពិតជាមានរូបរាងស្រស់ស្អាតភ្ជាប់ជាមួយនឹង Notch នៅលើអេក្រង់ដ៏ទាក់ទាញដែលដាក់លក់ដំបូងនៅក្នុងប្រទេសចិននៅលើវេបសាយ JD.com, Suning.com និង​ Tmall.com លក់អស់រលីងពីស្តុកតែម្តងនៅក្នុងរយៈពេលត្រឹមតែ 10 វិនាទីប៉ុណ្ណោះ។

 image

តើអ្វីទៅដែលធ្វើឱ្យស្មាតហ្វូន Nokia 6.1 Plus នេះពេញនិយមខ្លាំងដល់ថ្នាក់នេះ? ជាការពិតណាស់ ស្មាតហ្វូន Nokia 6.1 Plus នេះមិនត្រឹមតែមានការរចនារូបរាងកាលីបទាន់សម័យជាមួយនឹង Notch ដ៏ស្រស់ស្អាតស្របទៅតាមនិន្នាការបច្ចុប្បនុ្ននោះទេ ប៉ុន្តែវាថែមទាំងជាស្មាតហ្វូនដែលពោរពេញទៅដោយសមត្ថភាពថែមទៀតផង។ ស្មាតហ្វូន Nokia 6.1 Plus នេះបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។

តម្លៃដ៏ពិសេសមិនធ្លាប់មាន និងការថែមជូនកាដូជាច្រើន

ស្មាតហ្វូន Nokia 2.1 និង Nokia 6.1 Plus ចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ នេះជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេស​ និងតម្លៃដ៏អសច្ចារ្យបំផុត។

–       Nokia 6.1 Plus (4GB RAM/64GB ROM) លក់ក្នុងតម្លៃពិសេស $269 ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមកាតពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ។

–       Nokia 2.1 លក់ក្នុងតម្លៃពិសេស $115 ថែមជូនសម្បកការពារទូរស័ព្ទ (Case),ស្គ្រីនការពារអេក្រង់, កាបូប Nokia និងស៊ីមកាតពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ។

image

លក្ខណៈសម្បត្តិដ៏ខ្លាំងក្លារបស់ស្មាតហ្វូន Nokia 6.1 Plus

 image

Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM)  4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ  Android 8.1 Oreo និងបំពាក់នូវអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080×2280 ភិចសែល) ការពារដោយកញ្ចក់  2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ  octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។

image

Nokia 6.1 Plus ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងស្រស់ស្អាតដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។ ។ លក្ខណៈពិសេសមួយទៀតរបស់វាគឺថាមពលថ្មបានយូររបស់វាដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងឆ្នាំងសាក  18W ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge 3.0 បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% និងការប្រើប្រាស់ជាមួយនឹងរន្ធសាកថ្មលឿន USB Type-C និងការរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Headphone Jack ដដែល។

image

លក្ខណៈសម្បត្តិដ៏ខ្លាំងក្លារបស់ស្មាតហ្វូន Nokia 2.1

ក្រឡេកទៅមើលស្មាតហ្វូន Nokia 2.1 វិញ​ សមត្ថភាពរបស់វាក៏មិនធម្មតាដែរ។ ស្មាតហ្វូននេះអាចបញ្ចូលថាមពលថ្មម្តងអាចប្រើប្រាស់បានរយៈពេល ២ ថ្ងៃដែលអ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងការកម្សាន្ត និងប្រតិបត្តិការងារបានតាមតម្រូវការដោយគ្មានការព្រួយបារម្ភនោះទេ។ Nokia 2.1 នេះមានអេក្រង់ទំហំ 5.5-inch HD ភ្លឺច្បាស់ក្នុងការទស្សនា។ ថាមពលថ្មរបស់វាមានទំហំដល់ទៅ 4000mAh ដែលផ្តល់នូវភាពងាយស្រួលសម្រាប់លោកអ្នកក្នុងការខលកម្សាន្ត និងការទស្សនានូវខ្សែភាពយន្ត ឬកម្មវិធីទូរទស្សន៍ដែលអ្នកពេញចិត្តបានតាមតម្រូវការ។

 image

Nokia 2.1 ផ្តល់នូវការប្រើប្រាស់ពេញលេញជាមួយនឹងកម្មវិធីយ៉ាងសម្បូរបែបដែលអ្នកអាចទាញយកបានដោយសេរីពី Google Play Store ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 8.1 Oreo ផ្តល់នូវការធានាសុវត្ថិភាពពេញលេញ ហើយស្មាតហ្វូននេះមាន 3 ពណ៌យ៉ាងស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសទៅតាមស្ទាយ៍របស់អ្នក។

image

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ NOKIA ក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 012879707។ តើស្មាតហ្វូនមួយណារវាង Nokia 2.1 ឬ Nokia 6.1 Plus ដែលអ្នកចង់បាន?