ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Oppo R17 Pro នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញស្មាតហ្វូន R17 Pro នៅក្នុងខែសីហា ហើយមិនទាន់បញ្ជាក់អំពីថ្ងៃដាក់លក់នោះទេ។ ពេលនេះ ស្មាតហ្វូនស៊េរីថ្មី R17 Pro នេះនឹងដាក់លក់នៅថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ការដាក់លក់ដំបូងរបស់វាគឺនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ CNY4,300 ឬ €540 នៃទំហំ 8GB/128GB ។

image

ស្មាតហ្វូន Oppo R17 Pro មានអេក្រង់ទំហំ 6.4-inch AMOLED កម្រិតភាពច្បាស់ 1080x2340px ជាមួយនឹង water drop notch ដែលមានកាមេរ៉ាខាងមុខទំហំ 25MP f/2.0 selfie បន្ទះឈីប Snapdragon 710 chipset រ៉េមទំហំ 8GB និងថាមពលថ្ម 3,700mAh ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ទំហំ 12MP f/1.5-2.4, 20MP និង 3D time of flight camera សម្រាប់បច្ចេកវិទ្យា AR ។ ស្មាតហ្វូន R17 Pro ទ្រទ្រង់នូវបច្ចេកវិទ្យា Super VOOC charging បញ្ចូលថាមពលពេញនៅក្នុងពេលត្រឹមតែ 40 នាទីប៉ុណ្ណោះ៕