ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy A9 នៅចិននៅថ្ងៃនេះ!

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 24 ខែតុលានេះដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy A9 (2018) សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Samsung ក៏ចែកនូវលិខិតអញ្ជើញរួចរាល់ហើយដែរ។ សម្រាប់ស្មាតហ្វូន Galaxy A9 (2018) នេះដាក់លក់នៅក្នុងប្រទេសចិនជាមួយនឹងឈ្មោះផ្សេងគឺ Galaxy A9s ។

 image

Galaxy A9 (2018) គឺជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវកាមេរ៉ា 4 គ្រាប់នៅផ្នែកខាងក្រោយ។ វាមានទំហំ 24MP f/1.7 main camera,8MP f/2.4 12mm ultrawide camera, 10MP f/2.4 2x telephoto snapper និង 5MP f/2.2 depth-sensing ។

image

នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺបំពាក់នូវកាមេរ៉ា 24MP f/2.0 ។ ស្មាតហ្វូន Samsung Galaxy A9 (2018) មានអេក្រង់ទំហំ 6.3-inch 1080p Super AMOLED display, បន្ទះឈីប Snapdragon 660 chipset, រ៉េមទំហំ 6GB និងថាមពលថ្ម 3,800mAh ៕