ព័ត៌មាន

កម្មវិធីជប់លៀង Oktoberfest កម្ពុជា ត្រឡប់មកវិញហើយ!

ការរៀបចំសម្រាប់កម្មវិធីជប់លៀងស្រាបៀរអន្តរជាតិដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលរៀបចំឡើងដោយសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់គឺកំពុងតែដំណើរការបានយ៉ាងល្អ

ទីក្រុងកោះពេជ្រ (Diamond Island) ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ នៅតែជាជម្រើសទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំយ៉ាងគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងអគារ A ដែលមានទំហំ ១២០០ ម៉ែត្រការ៉េ ជាទីតាំងកណ្តាលដើម្បីរីករាយជាមួយនឹងបទភ្លេង សម្រាប់ច្រៀងរាំកម្សាន្ត ក៏ដូចជាបទភ្លេង Rockn’ Roll  ដោយក្រុមតន្រ្តីអាឡឺម៉ង់ Gaudiblosn និងតន្ត្រីករកំពូលៗដទៃទៀត។

 image

លោក Tassilo Brinzer ដែលជាប្រធាននៃសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់បានមានប្រសាសន៍ថា «ជាមួយនឹងការរៀបចំព្រឹត្តិការណ៍នេះដោយសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា (ADW) និងត្រូវបានគាំទ្រដោយក្រុមហ៊ុន Eurocham កម្ពុជា កម្មវិធី Oktoberfest បានក្លាយជាព្រឹត្តិការណ៍សង្គមប្រចាំឆ្នាំដ៏ធំបំផុតមួយនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេល ១០ឆ្នាំចុងក្រោយនេះ » លោកបន្តថា «Oktoberfest គឺជាព្រឹត្តិការណ៍វប្បធម៌តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងប្រមូលផ្ដុំទៅដោយ តន្ត្រី អាហារអាឡឺម៉ង់ និងជម្រើសដ៏ពិសេសនៃភេសជ្ជៈសម្រាប់ភាពរីករាយនាចុងសប្តាហ៍»

 អ្នកចូលរួមជាង ២៥០០ នាក់របស់កម្មវិធីនេះ នឹងរីករាយជាមួយជម្រើស ដូចជាស្រាបៀររបស់អាល្លឺម៉ង់ និងកម្ពុជា ក៏ដូចជាមុខម្ហូបនិងស្រាបៀរបែបអន្តរជាតិ។ ក្រៅពីស្រាបៀរអង្គរដែលជាស្រាបៀរឈានមុខគេរបស់ប្រទេសកម្ពុជា Hofbrau​ របស់ប្រទេសអាឡឺម៉ង់ Hops សិប្បកម្មស្រាបៀរអាល្លឺម៉ង់នៅភ្នំពេញ San Miguel និងCarlsberg នឹងមានផ្ដល់ជូនសម្រាប់ភ្លក្សនៅក្នុងកម្មវិធីនេះ ក៏ដូចជាស្រាបៀរមួយកែវក្នុងចំណោមស្រាបៀរចំណុះ ១ លីត្រ «Maßbier» ដ៏ល្បីល្បាញ។ ក្រៅពីមុខម្ហូប ជ្រូកដុត មាន់អាំងពាក់កណ្តាល ក្រុមហ៊ុន DanMeats និង Hops ក៏មានផ្ដល់ជូននូវម្ហូបអាហារអាស៊ីពិសេសៗ និងអាហារផ្សេងៗទៀតដូចជា សាច់ក្រក Bavarian​ ជាដើម។

 ជាមួយនឹងសំបុត្រចូលរួមតម្លៃត្រឹមតែ ៧ ដុល្លា អ្នកចូលរួមអាចទិញស្រាបៀរនិងអាហារដែលមានចាប់ពីតម្លៃ ៣ ដុល្លារឡើងទៅ។ លោក Brinzer បាននិយាយថា «នៅឆ្នាំនេះយើងមានកន្លែងធំទូលាយជាងមុន ព្រមទាំងស្រាបៀរនិងម្ហូបអាហារពិសេសៗសម្រាប់កម្មវិធី Oktoberfest ហើយយើងពិតជារីករាយដែលមានដៃគូរទាំងចាស់និងថ្មីដែលបានចូលរួមដូចជា ក្រុមហ៊ុន Smart  Qatar Airways​ WingPay Cosmos Services  Berrocca មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ MetaHouse និងផ្សេងៗទៀត»។

 ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត Ingo Karsten នឹងធ្វើការបើកកម្មវិធី Oktoberfest ជាផ្លូវការលើកទី ១០ នៅកម្ពុជានៅថ្ងៃទី ២៦ វេលាម៉ោង ១៨:៣០នាទី ។

 ទាំងស្រាបៀរក្នុងស្រុក និងស្រាបៀរនាំចូល តន្រ្តី rockn&#039roll និងតន្ត្រីប្រពៃណីរបស់ Bavarian អាហារអាឡឺម៉ង់និងការកម្សាន្តផ្ទាល់នឹងធ្វើឱ្យកម្មវិធី Oktoberfest កម្ពុជាឆ្នាំ ២០១៨ នៅចុងសប្ដាហ៍ក្លាយជាពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ!