ព័ត៌មាន

Nokia 8110 4G បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

សម្រាប់ទូរស័ព្ទ Nokia 8110 4G ទើបតែបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា។ ទូរស័ព្ទនេះលក់នៅក្នុងតម្លៃ INR 6,000 នៅលើវេបសាយ Nokia.com ដែលមានតម្លៃ $82/€72 ។ វាមានពណ៌ខ្មៅ និងពណ៌លឿង។

 image

ទូរស័ព្ទ $82/€72 នេះគឺជាផ្នែកមួយនៃទូរស័ព្ទដែលមានតម្លៃសមរម្យដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Kai OS ដែលមានកំណើនយ៉ាងខ្លាំងក្លានៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងរយៈពេលមួយខែមុននេះ ក្រុមហ៊ុន google នាំយកនូវ Apps ជាច្រើនរួមមាន Maps និង Assistant សម្រាប់ទូរស័ព្ទនេះផងដែរ។

image

ពេលនេះ ទូរស័ព្ទនេះអាចរកទិញបាននៅលើ Amazon.in ជាមួយនឹងតម្លៃ INR 6,000 ។ អ្នកក៏អាចរកទិញបាននៅលើវេបសាយផ្លូវការផងដែររបស់ Nokia ៕