ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវ HMD Odyssey VR+ ជាមួយនឹង Anti-Screen Door Effect

កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវ mixed reality headset​របស់ខ្លួនដែលមានឈ្មោះថា HMD Odyssey VR ហើយមួយឆ្នាំក្រោយមកពេលនេះវាមានការ update មួយចំនួនផងដែរ។ សម្រាប់ឧបករណ៍ថ្មីនេះមានការពង្រឹងទៅលើផ្នែក Hardware ជាពិសេសគឺការប្រើប្រាស់នូវអេក្រង់ថ្មីប្រភេទ Anti-Screen Door Effect technology ថែមទៀតផង។

 image

នៅពេលដែលមើលទៅលើអេក្រង់ 3.5” dual AMOLED screens​ស្ថិតនៅក្នុងឧបករណ៍នេះ អ្នកអាចមើលឃើញនូវភិចសែលដែលហៅថា​ screen-door effect ។ សម្រាប់ Odyssey VR+​នេះមានទំហំភ្នែកធំជាងមុន ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធសំឡេង 360-degree surround sound របស់ក្រុមហ៊ុន AKG ប្រព័ន្ធ Dual Microphones និង 110 degrees FoV ។

image

សម្រាប់ Odyssey VR+ នេះភ្ជាប់ជាមួយនឹង motion controllers ចំនួនពីរ និងរន្ធ HDMI 2.0 និង USB 3.0 ports សម្រាប់ភ្ជាប់ទៅកាន់ Windows PC ។ វាមានតម្លៃ​ $499.99 ហើយវាមាននៅក្នុងស្តុក Microsoft Store និង Samsung.com នៅក្នុងសហរដ្ឋអាមេរិក។ វាអាចរកទិញបាននៅកូរ៉េខាងត្បូង ចិន ហុងហុង និងប្រេស៊ីល៕