ព័ត៌មាន

ស្មាតហ្វូនបត់បានស៊េរីថ្មី Samsung W2019 បង្ហាញខ្លួនសារជាថ្មី

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា W2019 ។ ស្មាតហ្វូននេះគឺមានការទទួលស្គាល់ពី TENAA ជាមួយនឹងការប្រើប្រាស់នូវ Bixby button នៅគែមរបស់វា ហើយវាមានពណ៌ថ្មីគឺ Rose Gold ។ ស្មាតហ្វូននេះក៏ប្រទះឃើញបែកធា្លយតាមរយៈវីដេអូដែលយើងអាចមើលឃើញរូបរាងទាំងមូលរបស់វាផងដែរ។

 imageimageimageimage

ស្មាតហ្វូននេះមានអេក្រង់ទំហំ 4.2” screens ចំនួនពីរ ហើយវាមានភ្ជាប់ជាមួយនឹង T9 keyboard ។ វាប្រើប្រាស់នូវរន្ធដោត USB-C ហើយនឹងរន្ធដោតកាសស្តាប់ 3.5 mm audio jack មិនមាននោះទេ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលធ្វើការបោះបង់ចោលនូវរន្ធដោតកាសស្តាប់។

ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឬដើមខែធ្នូនេះប៉ុន្តែសម្រាប់តែទីផ្សាររបស់ចិនតែប៉ុណ្ណោះ៕