ព័ត៌មាន

Oppo R17 Pro នឹងមានឈ្មោះហៅថា RX17 Pro នៅក្នុងអ៊ឺរ៉ុប ហើយវាមកដល់ 3 សប្តាហ៍ទៀត

ស្មាតហ្វូន Oppo R17 Pro ដែលបង្ហាញខ្លួននៅចុងខែសីហានេះ ប៉ុន្តែវានៅមិនទាន់ដាក់លក់នៅក្នុងហាងណានៅឡើយទេ។ នៅទីបំផុត​ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 1 ខែវិច្ឆិកាខាងមុខនេះ ហើយនៅអ៊ឺរ៉ុបនៅថ្ងៃទី 6 ខែវិច្ឆិកា។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សម្រេចចិត្តប្រើប្រាស់នូវឈ្មោះផ្សេងមួយទៀតសម្រាប់ស្មាតហ្វូននេះនៅក្នុងអ៊ឺរ៉ុបគឺ Oppo RX17 Pro ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺនៅរក្សាដូចគ្នាដដែលគឺមិនមានការប្រែប្រួលនោះទេ។

image

ស្មាតហ្វូន R17 Pro នឹងលក់នៅក្នុងតម្លៃ CNY 4,300 នៅក្នុងប្រទេសចិន ខណៈពេលដែលនៅអ៊ឺរ៉ុបវាមានតម្លៃ €543 ។ យើងនៅមិនទាន់ដឹងអំពីតម្លៃរបស់ស្មាតហ្វូន Oppo R15 Pro នៅក្នុងប្រទេសអ៊ីតាលីនៅឡើយទេ។​ បច្ចុប្បន្ននេះ ស្មាតហ្វូន R17 ដាក់លក់នៅចិនក្នុងតម្លៃ CNY 3,500 ៕