ព័ត៌មាន

ស្មាតហ្វូន Galaxy S10 ចំនួន 3 ម៉ូដែល និងស្មាតហ្វូនដែលបត់បានបង្ហាញព័ត៌មានលម្អិតនៅក្នុងរបាយការណ៍នេះ!

គម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រាប់ដើមឆ្នាំ ២០១៩ នេះគឺត្រូវបានលម្អិតដោយប្រភពខាងក្នុងរបស់ក្រុមហ៊ុននេះ។ របាយការណ៍នេះទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន Galaxy S10 ចំនួន 3 ម៉ូដែលដែលមួយប្រភេទនឹងទ្រទ្រង់នូវបច្ចេកវិទ្យា 5G ហើយក្រុមហ៊ុននេះក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានផងដែរ។

 image

ស្មាតហ្វូន Galaxy S10 ទំហ 5.8-inch មានអេក្រង់គែមកោង AMOLED កាមេរ៉ា 3 គ្រាប់ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ា Selfie ក្រោមអេក្រង់។ សម្រាប់ម៉ូដែល Plus នឹងមានទំហំធំជាងនេះ។

ស្មាតហ្វូន Galaxy S10 នឹងមានអេក្រង់រាបស្មើប្រភេទ AMOLED display ហើយវាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៃគែមរបស់ស្មាតហ្វូននេះ។ របាយការណ៍នេះមិននិយាយអំពីកាមេរ៉ានេះនោះទេ ប៉ុន្តែស្មាតហ្វូននេះប្រហែលជាមានកាមេរ៉ាតែមួយគ្រាប់តែប៉ុណ្ណោះ។

image

ស្មាតហ្វូនដែលអាចបត់បានវិញនោះ នៅក្នុងរបាយការណ៍នេះអះអាងថា Samsung នឹងធ្វើការពង្រីកទីផ្សាររបស់ខ្លួនអោយកាន់តែមានសក្តានុពលជាមួយនឹងអេក្រង់ដែលអាចបត់បាន។ ស្មាតហ្វូនបត់បាននេះអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះផងដែរ។ ជាចុងក្រោយ ក្រុមហ៊ុន Samsung កំពុងតែពិចារណាក្នុងការដកចេញនូវរន្ធដោតកាសស្តាប់របស់ខ្លួនផងដែរ៕