ព័ត៌មាន

ពេលនេះ ស្មាតហ្វូន Nokia 7.1 ដាក់លក់ហើយនៅក្នុងសហរដ្ឋអាមេរិកជាមួយតម្លៃ $350

សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនថ្នាក់ប្រណិតពិតជាត្រូវចំណាយទឹកប្រាក់យ៉ាងច្រើន ប៉ុន្តែសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលវិញគឺមានច្រើនដែលជាជម្រើសសម្រាប់អ្នកដែលមានទឹកប្រាក់សមល្មមនោះ។ សម្រាប់ស្មាតហ្វូន Nokia 7.1 គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលពេលនេះដាក់លក់នៅក្នុងសហរដ្ឋអាមេរិកហើយនៅក្នុងតម្លៃ $350 ។

 image

នៅក្នុងសហរដ្ឋអាមេរិក ស្មាតហ្វូននេះអាចដំណើរការជាមួយនឹងបណ្តាញ T-Mobile, AT&T, Cricket និង MetroPCS networks ។ អ្នកប្រើប្រាស់អាចទិញស្មាតហ្វូននេះបានតាមរយៈហាងចែកចាយជាច្រើននៅក្នុងសហរដ្ឋអាមេរិកដូចជា Amazon, B&H Video និង Best Buy ។ ក្រុមហ៊ុន Nokia ក៏បញ្ចេញនូវពណ៌ Glossy Midnight Blue នៅក្នុសហរដ្ឋអាមេរិកផងដែរ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.8 inch HDR ready IPS LCD Panel ជាមួយនឹង Notch និង aspect ratio 19:9 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 SoC ជាមួយរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 12 megapixels + 5 megapixels និងកាមេរ៉ាខាងមុខទំហំ 8-megapixel ។

ស្មាតហ្វូន Nokia 7.1 នេះមានថាមពលថ្ម 3000 mAh ជាមួយនឹងបច្ចេកវិទ្យា fast charging និង Type C-USB ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ fingerprint scanner, NFC និង Bluetooth 5.0 ។ ស្មាតហ្វូននេះនឹងធ្វើការអាប់ដេតទៅកាន់ Android Pie នៅចុងខែនេះ៕