ព័ត៌មាន

ព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy F របស់ក្រុមហ៊ុន Samsung បែកធ្លាយអនឡាញ!

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថាបង្ហាញខ្លួននៅខែនេះនៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ Samsung&#039s Developers Conference នៅក្នុងទីក្រុង San Francisco ។ ព័ត៌មានថ្មីបំផុតបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះផងដែរ។

image

តាមពាក្យចចាមអារ៉ាមចុងក្រោយនេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានឈ្មោះថា Galaxy F ដែលមានលេខម៉ូដែល SM-F900U ។ នៅក្នុងបញ្ជីនេះបញ្ជាក់ថា សម្រាប់កម្មវិធី Software ដែលប្រើប្រាស់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកគឺមានលេខម៉ូដែល F900USQU0ARJ5 ។

image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Android UI ដែលជាការសហការជាមួយនឹង Google ។ ស្មាតហ្វូនទាំងនេះមានលេខម៉ូដែល SM-F900F ​និង SM-F900N ដែលបង្ហាញខ្លួនសម្រាប់ទីផ្សារនៅអ៊ឺរ៉ុប និងទីផ្សារនៅអាស៊ាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងពង្រឹងទៅលើសមត្ថភាពនៃ Hardware របស់ស្មាតហ្វូននេះ ហើយវានឹងមានតម្លៃដល់ទៅ $2,000 ៕