ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo RX17 Neo បែកធ្លាយតម្លៃនៅអ៊ឺរ៉ុបជាមួយនឹងការកម្មង់កក់ទិញមុន

បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន ស្មាតហ្វូនស៊េរីថ្មី Oppo R17 Neo កំពុងតែត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់តំបន់អ៊ឺរ៉ុប ប៉ុន្តែវាប្រើប្រាស់ឈ្មោះថ្មីហៅថា RX17 Neo ។ តាមការបញ្ជាក់របស់ហាងនៅក្នុងប្រទេសហូឡង់អោយដឹងថា ស្មាតហ្វូន RX17 Neo នេះគឺជាស្មាតហ្វូនដែលដូចគ្នាទៅនឹងស្មាតហ្វូនដែលបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន។

image

ដូចអ្វីដែលយើងនិយាយកាលពីពេលមុននេះ វាគឺជាស្មាតហ្វូន Oppo K1 ឬ R15X ដែលប្រើប្រាស់នូវ Snapdragon 660, 4GB RAM, 128GB storage, កាមេរ៉ាខាងក្រោយទំហំ 16MP main ជាមួយនឹងទំហំ 2MP sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលជាចំណុចពិសេសរបស់ស្មាតហ្វូននេះ។

image

ស្មាតហ្វូននេះមានតម្លៃសមរម្យ ហើយនៅលើបញ្ជីនៃហាងនេះគឺមានតម្លៃ​ €349 សម្រាប់ស្មាតហ្វូន RX17 Neo ដែលមានការដឹកជញ្ជូនរយៈពេល 5 ទៅ​7 ថ្ងៃ។ ស្មាតហ្វូននេះមានពណ៌ក្រហម និងពណ៌ខៀវ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជានៅឆ្ងាយពីកាលបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការនៅក្នុងអ៊ឺរ៉ុប ដូចនេះយើងត្រូវរង់ចាំរហូតទាល់តែមានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Oppo ៕